ព័ត៌មានអន្តរជាតិ
Updated៖ រុស្ស៊ី និងអ៊ុយក្រែន បើកការចចារគ្នា នៅតួកគី ពិភាក្សាគ្នាទទួលបាន “ប្រយោជន៍”ដើម្បីដោះស្រាយជម្លោះ
ម៉ូស្គូគៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានបើកការចរចា “ជាប្រយោជន៍” នៅក្នុងប្រទេសតួកគី កាលពីថ្ងៃអង្គារ ដោយបានលើកឡើងនូវវាំងននស្តីពីកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ភាគីទាំង២ ដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះបច្ចុប្បន្ននេះ ។ នៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជុំទី៥ ឬកិច្ចប្រជុំទល់មុខគ្នាលើកទី៤ ដែលមានរយៈពេលប្រហែល៣ម៉ោងនៅទីក្រុងអ៊ីស្តង់ប៊ុល ទីបំផុតភាគីទាំង២បានឈានដល់ការរីកចម្រើនមួយចំនួនក្នុងការរិះរកមធ្យោបាយដែលអាចចេញពីភាពតានតឹង ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការពិគ្រោះយោបល់នឹងបន្តតាមរយៈតំណវីដេអូ ។...