កីឡា
Modric បញ្ជាក់សាជាថ្មីថា មិនដែលមានបំណងចង់ វិលត្រឡប់មកអង់គ្លេសវិញឡើយ
គិតចាប់តាំងតែពីបានផ្ទេរទៅចូលរួមជាមួយនឹងក្លឹបអធិរាជស Real Madrid ពីក្លឹបមាន់ខ្នាយមាស Spurs កាលពីរយៈពេល១០ឆ្នាំមុននោះកីឡាករ Luka Modric បានកសាងឈ្មោះជាកីឡាករដ៏ល្អបំផុតរបស់លីគកំពូលអេស្បាញនិងឈ្នះពានរង្វាន់ជាច្រើនឲ្យក្លឹបផងដែរ។ កីឡាករក្រូអាតវ័យចំណាស់រូបនេះទោះបីជាយ៉ាងណាក្តី បានចេញមកបញ្ជាក់សាជាថ្មីនៅក្នុងសប្តាហ៍នេះគាត់មិនដែលធ្លាប់មានបំណងក្នុងការវិលត្រឡប់ទៅកាន់ក្លឹបនៅលីគកំពូលអង់គ្លេស ណាមួយវិញឡើយទាំងដែលកន្លងមកធ្លាប់លេចឬអំពីព័ត៌មានចូលរួមជាមួយនឹង Man City។ កីឡាករវ័យ៣៦ឆ្នាំទៅហើយរូបនេះធ្លាប់លើកពានរង្វាន់ Champion Leagues ដល់ទៅ៤ដងជាមួយនឹង Real Madrid ពានរង្វាន់ LaLiga...