បច្ចេកវិទ្យា
នេះហើយនាវាខ្នាតយក្សតម្លៃ ៣០០លានដុល្លារ រឹបអូសពីមហាសេដ្ឋីរុស្សី ដែលស្និទ្ធនឹងលោក ពូទីន!
អាជ្ញាធរនៅក្នុងប្រទេសហ្វីជី បានរឹបអូសនាវាតម្លៃ ៣០០លានដុល្លាររបស់មហាសេដ្ឋីរុស្ស៊ី Suleiman Kerimov បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានស្នើសុំឱ្យរក្សាទុកនាវានេះ។ លោក Kerimov ត្រូវបានគេស្គាល់ថាជាមនុស្សដែលជិតស្និទ្ធនឹងមេដឹកនាំរុស្សី លោកពូទីន។ “ការរឹបអូសនាវាដ៏ប្រណិតនេះ អាចជាសារមួយប្រាប់ដល់មហាសេដ្ឋីរុស្ស៊ីដែលពុករលួយទាំងអស់ថា ពួកគេមិនអាចលាក់បាំងបានឡើយ សូម្បីតែនៅតំបន់ដាច់ស្រយាលបំផុតនៃពិភពលោក។ អាមេរិកនឹងប្រើគ្រប់មធ្យោបាយនៃការអនុវត្តទណ្ឌកម្មដែលបានដាក់ ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន”។ មន្រ្តីអាមេរិក លោកស្រី Lisa Monaco ថ្លែង។ ការរឹបអូសនាវា...