ព័ត៌មានអន្តរជាតិ
អឺរ៉ុប បរាជ័យទាំងស្រុងក្នុងការប៉ុនប៉ង ដាក់ទណ្ឌកម្មថ្មី ទៅលើរុស្ស៊ី ក្រោយរដ្ឋជាសមាជិក ជាច្រើនចេញមុខប្រឆាំង
បរទេស៖ អ្នកបង្កើតគោលនយោបាយរបស់សហភាពអឺរ៉ុប កាលពីថ្ងៃពុធបានបរាជ័យក្នុងការព្រមព្រៀងគ្នា លើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងមូស្គូ រួមទាំងការហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ី ខណៈដែលការហាមឃាត់ការនាំចូលធ្យូងថ្មប្រឈមមុខនឹងការប្រឆាំងក្នុងចំណោមរដ្ឋសមាជិកទាំង ២៧, នេះបើតាមរបាយការណ៍របស់សារព័ត៌មាន Reuters ដែលដកស្រង់ប្រភពរបស់ខ្លួន។ ជុំចុងក្រោយនៃការរឹតបន្តឹងសេដ្ឋកិច្ច គឺត្រូវបានស្នើឡើងដោយគណៈកម្មការអឺរ៉ុបកាលពីដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកដែលដឹងពីបញ្ហានេះបានពន្យល់ពីបញ្ហាបរាជ័យទាំងស្រុង ដោយលើកឡើងពី “បញ្ហាបច្ចេកទេស” ដែលចាំបាច់ត្រូវដោះស្រាយ...