បច្ចេកវិទ្យា

Twitter សាកល្បង ប្រព័ន្ធថ្មីមួយទៀត ដើម្បីធ្វើឲ្យអ្នកប្រើដកខ្លួន ពីការផុត និងសន្ទនាវែង

អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា បណ្តាញផ្សព្វផ្សាយ សង្គមអាមេរិក Twitter កំពុងសាកល្បង មុខងារថ្មីមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ ដកខ្លួនចេញពីការបង្ហោះ ដែលពួកគេបាន លើកឡើងក្នុងនោះ ព្រមទាំងគេចខ្លួន ចេញពីការផ្សាយ ដ៏វែងឆ្ងាយ និងមិនចង់បាន ។

‘Unmention’ គឺជាមុខងារត្រូវបានស្នើសុំយ៉ាង ទូលំទូលាយក្នុងចំណោមអ្នកប្រើប្រាស់ ដែលបានដាក់ស្លាកចូលទៅក្នុង Tweets ជាទៀងទាត់ ហើយអ្វីដែលបណ្តាញ សង្គមបានណែនាំ នៃការបើកដំណើរការនាពេលកន្លងមក ។ វាត្រូវបានសាកល្បង និង កំណត់ចំពោះអ្នកប្រើប្រាស់គេហទំព័រ Twitter សម្រាប់ពេលនេះ ប៉ុន្តែអាចត្រូវបានដាក់ឲ្យដំណើរ ការទៅកាន់វេទិកាផ្សេងទៀត នាពេលអនាគត ។

អ្នករចនាឯកជនភាព Twitter លោក Dominic Camozzi បានបង្ហាញជាលើកដំបូង នូវគោលគំនិត នៃប៊ូតុង Unmention កាលពីខែកក្កដាឆ្នាំមុន ដោយនិយាយថា ពេលខ្លះអ្នកចង់និយាយ ហើយពេលខ្លះអ្នកគ្រាន់តែ មិនចង់តែប៉ុណ្ណោះ ។ វាគឺជារយៈពេល នៃការផ្លាស់ប្តូរសម្រាប់ Twitter រួមទាំងការបើកដំណើរការមុខងារ ជាច្រើនដោយមានគោលបំណង កែលម្អភាពឯកជន និងការការពារសម្រាប់អ្នកប្រើប្រាស់ ។

លោកបានបន្តថា ដើម្បីប្រើមុខងារថ្មីនេះ នៅពេលវាត្រូវ បានដាក់ឲ្យប្រើប្រាស់កាន់តែទូលំទូលាយ សូមជ្រើសរើសចាកចេញ ពីការសន្ទនានេះ ស្ថិតក្នុងជម្រើសនៃ Tweet ដើម្បីបញ្ឈប់ការជូនដំណឹង ។ មុខងារនេះមានរួចហើយ សម្រាប់អ្នកប្រើប្រាស់មួយចំនួន ប៉ុន្តែ Twitter និយាយថា វាមិនអាចនិយាយបានទេថា នៅពេលណា មុខងារនេះនឹងមានយ៉ាងទូលំទូលាយ នៅលើបណ្តាញ ឬដាក់ឲ្យដំណើរការនៅ លើទូរស័ព្ទ៕ដោយ៖លី ភីលីព

Most Popular

To Top