បច្ចេកវិទ្យា
ក្រុមហ៊ុនបច្ចេកវិទ្យា ប្រកាសផ្តល់ប្រាក់២០០,០០០ ដុល្លារ សម្រាប់អ្នកឲ្យខ្ចីមុខប្រើប្រាស់ លើមនុស្សយន្ត
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាមួយបានចំណាយប្រាក់ចំនួន១៥០,០០០ផោន ដល់អ្នកស្ម័គ្រចិត្តដែលក្លាហានដើម្បីប្រើមុខ របស់ពួកគេលើមនុស្សយន្តរបស់ខ្លួន ដោយធ្វើការនៅក្នុងសណ្ឋាគារ ផ្សារទំនើប និងព្រលានយន្តហោះនៅឆ្នាំ ២០២៣នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុន Robot Manufacturer Promobot កំពុងស្វែងរកមុខសម្រាប់មនុស្សយន្តបន្ទាប់របស់ខ្លួនដែល ប្រើប្រាស់តាមសណ្ឋាគារ ផ្សារទំនើប និងព្រលានយន្តហោះចាប់ពីឆ្នាំ ២០២៣តទៅ។ ក្រុមហ៊ុនកំពុងផ្តល់ប្រាក់ចំនួន ១៥០,០០០ ផោន ស្មើ២០០,០០០ដុល្លារអាមេរិកដល់អ្នកស្ម័គ្រចិត្តក្លាហានមានឆន្ទៈ ក្នុងការផ្ទេរសិទ្ធិប្រើប្រាស់មុខរបស់ពួកគេជារៀងរហូត។...