សិល្បៈ និង កម្សាន្ត

Bae របស់ NMIXX ធ្វើតេស្តិ៍រកឃើញ COVID-19ធ្វើឲ្យកម្មវិធីបង្ហាញដំបូង របស់ក្រុមត្រូវបានពន្យារពេល

កូរ៉េ៖យោងតាម JYP Entertainment បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១៨ ខែកុម្ភៈ សមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង NMIXXម្នាក់បានធ្វើតេស្តិ៍រកឃើញមេរោក COVID-19 ធ្វើឲ្យកម្មវិធីរបស់ក្រុមត្រូវបានពន្យារពេល បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។

សេចក្តីប្រកាសនេះបានជូនដំណឹង ដល់អ្នកគាំទ្រនៅថ្ងៃនេះថា លោក Bae បានបង្ហាញរោគសញ្ញា នៃការឈឺបំពង់កកាលពីថ្ងៃពុធទី ១៦ ខែកុម្ភៈ ហើយដូច្នេះសមាជិក NMIXX ទាំងអស់បានធ្វើការធ្វើតេស្តិ៍ឧបករណ៍ ធ្វើរោគវិនិច្ឆ័យដោយខ្លួនឯងហើយ Bae បានធ្វើតេស្តិ៍វិជ្ជមានអំឡុងពេលធ្វើតេស្តិ៍ kit ដូច្នេះនៅថ្ងៃទី ១៧ ខែកុម្ភៈ។ សមាជិកទាំងអស់បានទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្តិ៍ PCR ។ លទ្ធផលតេស្តិ៍របស់ Bae វិជ្ជមាននៅថ្ងៃទី ១៨ ខែកុម្ភៈតែម្តង។

សមាជិក NMIXX ផ្សេងទៀតរួមមាន Lily, Haewon, Sullyoon, Jinni, Jiwoo, និង Kyujin រហូតមកដល់ពេលនេះ បានធ្វើតេស្តិ៍អវិជ្ជមាន ប៉ុន្តែនឹងនៅដាច់ដោយឡែក នៅពេលដែលពួកគេ កំពុងតាមដានរោគសញ្ញា។ លើសពីនេះ JYP Entertainment បានធានាដល់អ្នកគាំទ្រថា សមាជិក NMIXX ទាំងអស់បានបញ្ចប់ការចាក់វ៉ាក់សាំង COVID-19 លើកទី២ របស់ពួកគេហើយ ហើយបច្ចុប្បន្ន Bae កំពុងមានរោគសញ្ញាតិចតួចប៉ុណ្ណោះ។

ទាក់ទងនឹងការផ្សព្វផ្សាយលើកដំបូងរបស់ NMIXX សម្រាប់អាល់ប៊ុមទោលទី 1 របស់ពួកគេ ‘AD MARE’ នោះ JYPE បានបញ្ជូនបន្តថា “បទចម្រៀងទី ១ របស់ NMIXX ‘ AD MARE’ នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី ២២ ខែកុម្ភៈតាមការគ្រោងទុក។ ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញលើកដំបូងរបស់ NMIXX បង្ហាញពី ‘New Frontier: AD MARE’ គ្រោងដើមដំបូងសម្រាប់ នៅថ្ងៃដដែលនេះ ត្រូវបានពន្យារពេលដល់ថ្ងៃទី១ ខែមីនា៕ ដោយ៖លី ភីលីព

Most Popular

To Top