ព័ត៌មានអន្តរជាតិ
នារីក្លាហានជាអ្នកកាសែតរុស្ស៊ី ដែលលើកបដាក្នុងទូរទស្សន៍ប្រឆាំងសង្គ្រាមអ៊ុយក្រែន ត្រូវតុលាការកាត់ទោសហើយ
អ្នកកាសែតរុស្ស៊ីម្នាក់ដែលផ្គើននឹងការបង្ក្រាបរបស់លោក Vladimir Putin លើសេរីភាពបញ្ចេញមតិ ដើម្បីរិះគន់សង្គ្រាមលើអ៊ុយក្រែនតាមកញ្ចក់ទូរទស្សន៍ ពេលនេះត្រូវតុលាការសម្រេចកាត់ទោសហើយ ក្រោយលោកស្រីបដិសេធមិនរត់ចេញពីប្រទេស។ Marina Ovsyannikova អាយុ ៤៣ ឆ្នាំ ដែលគេដាក់រហស្សនាមថា “ស្ត្រីក្លាហានបំផុតនៅលើកញ្ចក់ទូរទស្សន៍” បាននិយាយថាខ្លួនពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពក្រោយធ្វើរឿងនេះ ប៉ុន្តែ វាមិនអាចជាលេសឲ្យលោកស្រី រត់ចោលស្រុកនោះទេ។ លោកស្រីត្រូវតុលាការកាត់ទោស ត្រឹមពិន័យជាប្រាក់ ២៧៦ដុល្លារ ប៉ុន្តែ...