សេដ្ឋកិច្ច
ក្រុមហ៊ុន Samsung ប្រកាសថា ខ្លួនទទួលបានប្រាក់ចំណូល ប្រចាំឆ្នាំ២០២១កើនឡើង
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា ក្រុមហ៊ុន Samsung បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនអេឡិចត្រូនិក Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា របស់ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាកំណើនទ្វេដង នៃប្រាក់ចំណូលប្រចាំឆ្នាំ២០២១ របស់ខ្លួន ។ ប្រាក់ចំណេញប្រតិបត្តិការ បានកើនឡើង៤៣,៥ភាគរយ ក្នុង១ឆ្នាំ ដល់៥១,៦៣ពាន់ពាន់លានវ៉ុន ស្មើនឹង ៤៣ពាន់លានដុល្លារអាមេរិក...