ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក កំពុងពិនិត្យមើលករណី ក្រុមហ៊ុន Tesla បន្ទាប់ពីអ្នកបើកបរ លេងវីដេអូហ្គេម ពេលបើកបររថយន្ត
DETROIT៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កាលពីខែសីហាឆ្នាំមុន លោក Vince Patton កំពុងមើលវីដេអូ YouTube របស់ម្ចាស់ក្រុមហ៊ុន Tesla ដែលបានធ្វើការសង្កេតដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា ឥឡូវនេះអ្នកបើកបរ Tesla អាចលេងហ្គេមនៅលើផ្ទាំងគ្រប់គ្រងអេក្រង់ប៉ះ របស់រថយន្តរបស់ពួកគេ ខណៈរថយន្តកំពុងធ្វើចលនា។ ដោយចង់ដឹងចង់ឃើញដោយខ្លួនឯង លោក Patton បានបើករថយន្ត Tesla Model...