Event

ចំណេញរហូតដល់ ជាង១១ម៉ឺនដុល្លារ ពី ORKIDE MEGA SALES

ភ្នំពេញ៖ ដើម្បីអបអរសាទរបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន  បានរៀបចំកម្មវិធីផ្តល់ជូនយ៉ាងពិសេសនោះគឺ ORKIDE MEGA SALES ប្រចាំឆ្នាំជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ១១% និងរង្វាន់ Lucky Draw ដែលអាចទទួលបានកញ្ចប់ការសម្រាកលំហែកាយនៅ​ Resort លំដាប់ផ្កាយ៥ កោះរ៉ុង ខេត្តព្រះសីហនុ រយះពេល២យប់ ៣ថ្ងៃ​ សម្រាប់មនុស្សពីរនាក់ និងរង្វាន់ផ្សេងៗទៀតជាច្រើន ដែលគិតជាទឹកប្រាក់សរុបជាង ១១ម៉ឺនដុល្លារ។

This image has an empty alt attribute; its file name is 1-4-1024x575.jpg
This image has an empty alt attribute; its file name is 2.jpeg

ជាមួយកម្មវិធី ORKIDE MEGA SALES នេះផងដែរ ក្រុមហ៊ុនបានផ្តល់ជូនអតិថិជននូវគម្រោងរបស់ខ្លួនមានដូចជា៖ គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី និង គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង ដែលគម្រោងនីមួយៗសុទ្ធតែមានទីតាំងល្អ និងមានសក្តានុពលខ្ពស់ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន  ជាមួយនឹងម៉ូតផ្ទះទំនើបទាន់សម័យគ្រប់ប្រភេទ និងតម្រូវការ រួមមាន៖ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះប្រកបអាជីវកម្មហ្ស៊បហោសន៍ និងដីឡូតិ៍ ផងដែរ។

This image has an empty alt attribute; its file name is 3-3-1024x1024.jpg
This image has an empty alt attribute; its file name is 4-3-1024x1024.jpg

ដូច្នេះសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ទៅលើគម្រោងណាមួយរបស់ក្រុមហ៊ុន អាចអញ្ជើញមកសាកសួរព័ត៌មានពីការិយាល័យលក់ណាមួយរបស់ក្រុមហ៊ុនទាំង២ទីតាំងនៅ៖

  • ការិយាល័យលក់ អ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ហួសស្ពានជ្រោយចង្វារ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ
  • ការិយាល័យលក់ អ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវវត្តតាំងកសាង ទល់មុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 098 73 3333 – 095 277 277 – 085 388 388 – 076 879 9999 ឬ ហ្វេសប៊ុកផេក https://www.facebook.com/orkide.development​
This image has an empty alt attribute; its file name is 6-1024x768.jpeg
This image has an empty alt attribute; its file name is 5-4-1024x683.jpg

Most Popular

To Top