ព័ត៌មានអន្តរជាតិ
ប៉ូលិសតួកគី រឹបអូសបានវត្ថុបុរាណ ប្រវត្តិសាស្ត្រ ចំនួន១០៧កញ្ចប់ នៅក្នុងពេលបង្រ្កាប ក្រុមរត់ពន្ធ នៅក្រុងអង់ការ៉ា
អង់ការ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលរដ្ឋ Anadolu បានរាយការណ៍ នៅថ្ងៃសុក្រនេះថា កងកម្លាំងសន្តិសុខតួកគី បានរឹបអូសវត្ថុបុរាណប្រវត្តិសាស្ត្រ ដែលរត់ពន្ធចំនួន១០៧កញ្ចប់ នៅក្នុងកំឡុង ប្រតិបត្តិការមួយ ហើយបានឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅក្នុងរដ្ឋធានីអង់ការ៉ា ។ កាក់សរុបចំនួន៥៦កញ្ចាប់ វត្ថុផ្សេងៗចំនួន៣៥...