កីឡា
បាល់ទះ ៤ គុណ៤ រដូវកាលទី១ មាន៨ ក្រុមចូលរួមប្រកួត MC: ៨ ក្រុមចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាបាល់ទះ ពាក់កណ្តាលអាជីព រដូវកាលទី១
ភ្នំពេញ:ព្រឹត្តិការណ៍កីឡាបាល់ទះ ដែលប្រសិទ្ធនាមថា «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» នឹងបើករដូវកាលទី១ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ជាមួយនឹងគោលបំណងសំខាន់ៗ អមដោយប្រាក់រង្វាន់ប្រចាំខែ និងប្រាក់រង្វាន់ធំរហូតដល់ ៥០០០ដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅកីឡដ្ឋា ន The Blue Sport រាជធានីភ្នំពេញ។ លោក លាង ស៊ីម ប្រធានបច្ចេកទេសរៀបចំការប្រកួតនេះបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទះ ពាក់កណ្ដាលអាជីពនេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបំផុសសកម្មភាពកីឡាបាល់ទះ, លើកទឹកចិត្តឱ្យយុវជនបានចូលរួមលេងកីឡាដើម្បីសុខភាព...