ប្លែកៗ

នាង Hyolyn បង្ហាញការសោកស្ដាយជាខ្លាំងលើបណ្តាញសង្គម បន្ទាប់ឆ្មា Rino ជាទីស្រឡាញ់របស់នាងស្លាប់

កូរ៉េខាងត្បូង៖ យោងតាមអតីតសមាជិកក្រុម SISTAR បានឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូងនាង Hyolyn បានបង្ហាញទៅកាន់អ្នកគាំទ្រថា ឆ្មាចាស់ជាងគេរបស់នាង Rino បានទទួលមរណភាពហើយ នាងមានការសោកស្ដាយជាខ្លាំងនៅពេលដឹងឆ្មាRino បានទទួលមរណភាពដោយមិនបានរំពឹងទុកនៅ ពេលនាងត្រឡប់មកផ្ទះវិញតាមកាលវិភាគរបស់នាង បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop។


នាងក៏បានអរគុណអ្នកគាំទ្រដែលបានបង្ហាញ ពីក្តីស្រឡាញ់របស់សត្វឆ្មារ Rino។ អ្នកគាំទ្របានឃើញនាង Hyolyn និងឆ្មារបស់នាងនៅក្នុងរូបភាពរបស់ នាងសម្រាប់ទស្សនាវដ្តី ‘Dazed’ និង ‘Allure’ ។ សូមអានសារលាទាំងស្រុងរបស់ Hyolyn ខាងក្រោម។
ខ្ញុំសោកស្ដាយជាខ្លាំងចំពោះការបាត់បង់Rino នេះជាឆ្មាដំបូងនិងជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំនឹកស្មានមិនដល់ថា នៅព្រឹកនោះពួកយើងបានស្វាគមន៍ គ្នាដោយស្នាមញញឹមដ៏ភ្លឺស្វាង ក៏ជាការលាគ្នារបស់យើងដែរ។ ខ្ញុំបានត្រឡប់មកផ្ទះវិញនូវទិដ្ឋភាពដ៏ឈឺចាប់ និងឈឺចាប់មួយរបស់ Rino ដែលដេកនៅលើដីដោយអស់សង្ឃឹម។


នេះគឺជាការលាគ្នាមិននឹកស្មានដល់ ហើយវាឈឺចាប់ខ្លាំងណាស់ ហើយការឈឺចាប់នេះនឹងបន្តយូរ ប៉ុន្តែខ្ញុំសង្ឃឹមនិងបន់ស្រន់ថា នាងនឹងបានទៅកន្លែងមួយដ៏ល្អប្រសើរ ជាងនេះនៅពេលខ្ញុំស្រលាញ់រាល់អនុស្សាវរីយ៍ដ៏រីករាយ ដែលយើងបានចែករម្លែកជាមួយគ្នា៕


ដោយ៖លី ភីលីព

Most Popular

To Top