កីឡា
វ៉ាត់ ចំរើន៖ កម្ពុជា ត្រៀមរៀបចំ ពិធីសម្ពោធ វិមានកីឡដ្ឋាន ការរាប់ថយក្រោយ និងយុទ្ធនាការជាតិ ផ្សព្វផ្សាយ ឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣
ភ្នំពេញ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា CAMSOCបានបើកកិច្ចប្រជុំ ប្រចាំសប្តាហ៍របស់ខ្លួនត្រៀមលក្ខណៈ រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាខែធ្នូ ឆ្នាំ២០២១ ព្រមទំាងការរាប់ថយក្រោយ ៥០០ថ្ងៃ និងប្រកាសបើកយុទ្ធនាការ ផ្សព្វផ្សាយ ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ លោក វ៉ាត់ ចំរើន...