ព័ត៌មានអន្តរជាតិ
ហ្វីលីពីន មានករណីឆ្លងជំងឺកូវីដ-១៩ ជាង ២២០០០ករណី រយៈពេល ៤ថ្ងៃជាប់ជាប់គ្នា
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ- ១៩ ចំនួន ២២,៤១៥ករណី ដែលជាចំនួនកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលមួយថ្ងៃ ដែលធ្វើឱ្យចំនួនករណីឆ្លង ដែលបានបញ្ជាក់នៅក្នុងប្រទេសកើនឡើងដល់ ២,១០៣,៣៣១ ករណី។ DOH ក៏បានរាយការណ៍ពីការស្លាប់ទាក់ទងនឹងមេរោគឆ្លងចំនួន ១០៣ ផងដែរដែលធ្វើឱ្យចំនួនអ្នកស្លាប់របស់ប្រទេសកើនឡើងដល់ ៣៤,៣៣៧ នាក់។ ប្រភពបានឲ្យដឹងទៀតថាមន្ទីរពិសោធន៍ចំនួន ៨ បានបរាជ័យក្នុងការបញ្ជូនទិន្នន័យ។...