ព័ត៌មានអន្តរជាតិ

ក្រុងហូជីមិញ កំពុងខ្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ខណៈកម្មករចូលធ្វើការវិញ ត្រឹមជិត៥០ភាគរយ

បរទេស៖ តែនិយោជិត ៥០ ភាគរយប៉ុណ្ណោះ ដែលបានត្រលប់ទៅធ្វើការនៅសួនឧស្សាហកម្ម និងតំបន់កែច្នៃសម្រាប់ការនាំចេញ ដែលទាំងនេះ គឺបានបណ្តាលឱ្យមាន ការខ្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោកផាម ឌឹកហៃ អនុប្រធានគណៈកម្មាធិការដឹកនាំទីក្រុងហូជីមិញ ដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ -១៩ បាននិយាយកាលពីថ្ងៃច័ន្ទថា ក្នុងចំណោមកម្មករប្រហែល ២៨៨ ០០០ នាក់ គឺមានតែប្រមាណ ១៣៥ ០០០ នាក់ ប៉ុណ្ណោះដែលបានត្រឡប់មកធ្វើការវិញ។ លោកបន្ថែមថា « អាជីវកម្មកំពុងជ្រើសរើសកម្មករថ្មី» ។

លោក ផាម បានបន្តថា តំបន់បច្ចេកវិទ្យាខ្ពស់មានកម្មករប្រហែល ៥០ ០០០ នាក់ នៅមុនខែតុលា ដែលប្រហែលពាក់កណ្តាលនៃពួកគេ បានស្នាក់នៅកន្លែងធ្វើការ ប៉ុន្តែនៅទីនោះចំនួនកម្មករ បានធ្លាក់ចុះផងដែរ បន្ទាប់ពីវិធានការរឹតត្បិតវីរុស គឺត្រូវបានគេបន្ធូរបន្ថយវិញ។

លោកបញ្ជាក់ថា ក្នុងចំណោម ៥ ម៉ឺននាក់ គឺមានប្រហែល ៤ ម៉ឺននាក់ រស់នៅក្នុងទីក្រុងហូជីមិញ និងកន្លែងផ្សេងទៀតនៅខេត្តប៊ិញឌឿង និងដុងណាយ ហើយតំបន់ទាំងនោះ កំពុងព្យាយាមបញ្ចុះបញ្ចូលពួកគេ ឱ្យវិលត្រឡប់ ឬជួលពួកគេបន្តដើម្បីផលិតឡើងវិញ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top