ព័ត៌មានអន្តរជាតិ
លោក ចូ បៃដិន រក្សាជំហរការពារការសម្រេចក្នុង ការបញ្ចប់សង្គ្រាមនៅ អាហ្វហ្គានីស្ថាន ហើយបង្កើនកម្លាំងប្រឆាំងចិន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានការពារអ្វីដែលត្រូវបានគេយល់ឃើញជាទូទៅថា ជាការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន យ៉ាងលំបាក ខណៈដែលសញ្ញាថា ការបញ្ចប់សង្គ្រាមរយៈពេល ២០ ឆ្នាំ នឹងជួយឱ្យសហរដ្ឋអាមេរិក ផ្តោតការយកចិត្តទុកដាក់បន្ថែមលើបញ្ហាប្រឈមថ្មី ដែលបង្កឡើងដោយចិន។ នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីយន្តហោះយោធាអាមេរិកចុងក្រោយ បានចាកចេញពីរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទលោក បៃដិន បានសាទរប្រតិបត្តិការនេះ ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនក្នុងតំបន់...