ព័ត៌មានអន្តរជាតិ
អាមេរិក នៅតែគ្មានគោលដៅច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩
វ៉ាស៊ីនតោន៖ សារព័ត៌មាន Vox របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីៗនេះថា ជិតពីរឆ្នាំនៃការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ ឥឡូវនេះសហរដ្ឋអាមេរិក នៅតែខ្វះគោលដៅច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ អត្ថបទដែលបានបោះពុម្ពផ្សាយ នៅថ្ងៃទី៦ ខែធ្នូ បានឲ្យដឹងថា ទោះបីជាគោលបំណង ដំបូងរបស់មន្ត្រីអាមេរិកគឺ “ធ្វើឱ្យខ្សែកោងរាបស្មើ” ក៏ដោយ ពួកគេមិនដែលបានបញ្ជាក់ អំពីកម្រិតណានៃជំងឺកូវីដ-១៩ ដែលប្រទេសនេះអាចអត់ធ្មត់ បានចាប់តាំងពីការចាប់ផ្តើម...