កីឡា
ប្រធានសហព័ន្ធសីដក់ វាយតម្លៃខ្ពស់ចំពោះ វគ្គអាជ្ញាកណ្តាល-ចៅក្រមសីដក់ ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១
ភ្នំពេញ:បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់និងឈិនឡូនកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រឹងរៀបចំវគ្គបណ្តុះបណ្តុះបណ្តាល ក៏ដូចជាសិក្ខកាម ដែលជាមន្ត្រីអាជ្ញាកណ្តាល-ចៅក្រម ដែលចូលរួមខិតខំក្រេបជញ្ជក់ចំណេះដឹង ដើម្បីយកទៅអភិវឌ្ឍវិស័យកីឡាសីដក់ និងឈិនឡូនកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកប្រធានសហព័ន្ធចាត់ទុកថា វគ្គបណ្តុះបណ្តាល ក្រោមការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះ គឺជាសមិទ្ធផលថ្មី១ចុងក្រោយ ប្រចាំឆ្នាំ២០២១នេះ។ លោកបន្ថែមថា ការអភិវឌ្ឍកម្រិតសមត្ថភាពឲ្យកាន់តែខ្ពស់បាន គឺត្រូវតែសិក្សាលើទ្រឹស្តីហើយត្រូវភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្តែងផងដែរ។ លោកបណ្ឌិត មាស...