ព័ត៌មានអន្តរជាតិ
ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ច វៀតណាម នឹងកើនឡើងត្រឹម ៣,៨ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០២១នេះ
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) បានកែតម្រូវការព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅឆ្នាំ២០២១ មកនៅត្រឹម៣,៨ ភាគរយពីការប៉ាន់ស្មានពីមុនចំនួន៥,៨ភាគរយនៅក្នុងខែកក្កដា ។ កំណើនសេដ្ឋកិច្ចរបស់វៀតណាម បានកើនឡើងនៅឆមាសទី១នៃឆ្នាំ២០២១ ដោយសារតែទំហំពាណិជ្ជកម្មខ្ពស់ ប៉ុន្តែការផ្ទុះឡើងវិញនៃជំងឺរាតត្បាតកូវីដ-១៩ ដែលបានចាប់ផ្តើមនៅចុងខែមេសា បានរឹតបន្តឹងទីផ្សារការងាររបស់ប្រទេសនេះ ដោយកាត់បន្ថយទិន្នផលឧស្សាហកម្ម និងបង្អាក់ខ្សែសង្វាក់តម្លៃកសិផលរបស់ខ្លួន។...