ព័ត៌មានអន្តរជាតិ
អាមេរិក ចាំបាច់ត្រូវពិនិត្យឡើងវិញ នូវ គោលនយោបាយលើកោះតៃវ៉ាន់ ខណៈចិន កំពុងព្យាយាម ត្រួតត្រាកោះនេះ
វ៉ាស៊ីនតោន៖ អតីតមេបញ្ជាការបញ្ជាការប៉ាស៊ីហ្វិកអាមេរិកលោក ហារី ហារីស បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន វាយតម្លៃឡើងវិញនូវគោលនយោបាយយូរអង្វែងរបស់ខ្លួន ក្នុងការរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះភាពមិនច្បាស់លាស់នៃការការពារកោះតៃវ៉ាន់ ដោយព្រមានថា ប្រទេសចិនកំពុងព្យាយាម“ ត្រួតត្រា” កោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ លោកហារីស ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូងរហូតដល់ខែមករា បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មានក្យូដូដោយបានលើកឡើថា ប្រទេសចិន កំពុងស្វែងរកការត្រួតត្រាតៃវ៉ាន់” ដោយដាក់សម្ពាធលើទីក្រុងតៃប៉ិ។ រដ្ឋបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតីលោក ចូ បៃដិន...