ព័ត៌មានអន្តរជាតិ
យោធារុស្ស៊ី សាកល្បងមីស៊ីល លឿនជាងសំឡេង ដែលបាញ់ចេញ ពីនាវាមុជទឹក ដោយជោគជ័យ
បរទេស៖ យោធារុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា មីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី ត្រូវបានបាញ់សាកល្បងដោយជោគជ័យ ចេញពីនាវាមុជទឹកនុយក្លេអ៊ែរជាលើកដំបូង។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មីស៊ីលប្រភេទ Zircon ត្រូវបានបាញ់ចេញពីនាវាមុជទឹក Severodvinsk ហើយបានបាញ់ចំគោលដៅក្លែងក្លាយ (ដែលគេរៀបចំ) នៅក្នុងសមុទ្រ Barents ។...