កីឡា
កាយសម្ព័ន្ធកម្ពុជា បានទទួលសម្ភារៈហ្វឹកហាត់ ពីសហព័ន្ធកាយសម្ព័ន្ធជប៉ុន
ភ្នំពេញ៖សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាថ្មីៗនេះ បានទទួលនូវសម្ភារៈហ្វឹកហាត់ចំនួន៦ប្រភេទពីសហព័ន្ធកីឡាកាយ សម្ព័ន្ធប្រទេសជប៉ុន ក្រោមការខិតខំប្រឹងប្រែង របស់លោកបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ កម្ពុជា ក្នុងការស្វែងរកដៃគូឧបត្ថម្ភ។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជាបានអះអាងថា នេះជាជំនួយអត់សំណងរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុនចំពោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ទំាងអស់មានសម្ភារៈទាំង៦ប្រភេទដូចជាកង (Ring) ១សិត សេះកង (Pommel Horse)...