ប្លែកៗ
ប្លែកមែន! ខេត្តមួយនៅប្រទេសថៃ ត្រៀមមេគោ ទុកប្រគល់ជូនអ្នកចាក់វ៉ាក់សាំង ដែលមានសំណាង
ស្រុកមួយនៅភាគខាងជើងនៃប្រទេសថៃ បានធ្វើការប្រកាសទៅដល់ប្រជាជនខ្លួនដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩រួចរាល់ អាចមានសំណាងឈ្នះមេគោមួយក្បាល។ ការជ្រើសរើសអ្នកមានសំណាងឈ្នះមេគោ នឹងត្រូវធ្វើឡើងដោយចៃដន្យ តាមរយៈការចាប់ឆ្នោត ក្នុងមួយសប្តាហ៍ម្តងដែលកម្មវិធីមួយនេះ នឹងប្រព្រឹត្តទៅពេញមួយឆ្នាំក្នុងគោលបំណង ដើម្បីជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងតំបន់។ ចាប់ពីខែក្រោយនេះអ្នកចាក់វ៉ាក់សាំងរួចរាល់ ដែលមានសំណាងម្នាក់ នៅស្រុកមែចែម ខេត្តឈៀងម៉ៃ នឹងត្រូវបានជ្រើសរើសដោយចៃដន្យ រៀងរាល់សប្តាហ៍ដើម្បីឈ្នះគោវ័យជំទង់មួយក្បាល មានតម្លៃប្រហែល ១មុឺនបាត (៣១៨,៧៨ ដុល្លារ) ។ លោក...