កីឡា
Chiellini បន្តតាមដាន របួសក្រោយជួយ ឲ្យអ៊ីតាលី យកឈ្នះស្វីស
កីឡាករប្រធានក្រុមរបស់ជម្រើសជាតិអ៊ីតាលី Chienllini អាចបំពេញភារកិច្ចបានយ៉ាងល្អ២ប្រកួតកន្លងមកនេះ ហើយជាពិសេសការប្រកួតយប់មិញដែលអាចជួយ ឲ្យក្រុមយកជ័យជំនះលើក្រុមស្វីស ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ផងដែរ ត្រឹមតែតង់ទី១ប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រោយចប់ការប្រកួតកីឡាករ Giorgio Chiellini ត្រូវបានគេដឹងថាបានទទួលរងរបួស ហើយតាមការបញ្ជាក់របស់គ្រូបង្វឹកក្រុមលោក Roberto Mancini កីឡាករខ្សែការពាររូបនេះនឹងត្រូវបន្តតាមដានរបួសនេះ នៅឡើយដើម្បីអាចបញ្ជាក់ថាគាត់អាចបន្តលេងនៅប្រកួតក្រោយ បានឬយ៉ាងណា។ លោក Mancini បានបន្តទៀតថាលោកសង្ឃឹមថា នឹងមិនមានអ្វីធំដំនោះទេសម្រាប់របួសរបស់ Chiellini...