ព័ត៌មានអន្តរជាតិ
ការនាំចេញ របស់កូរ៉េខាងត្បូង ទៅកាន់អាមេរិក កើនឡើង ២៦ភាគរយ ចាប់តាំពីអនុវត្ដ កិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី
សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃអាទិត្យនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងដល់ទៅ ២៦ ភាគរយចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១២ ដោយបានរីកលូតលាស់ក្នុងល្បឿនលឿន បើប្រៀបធៀបជាមួយសមភាគីផ្សេងទៀត។ យោងតាមទិន្នន័យ ដែលបានចងក្រងដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ការនាំចេញរបស់ប្រទេសសេដ្ឋកិច្ចលេខ ៤ របស់អាស៊ីទៅកាន់សហរដ្ឋអាមេរិក បានឈានដល់ ៧៤,១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ បើធៀបនឹង ៥៨,៥...