ព័ត៌មានអន្តរជាតិ
ចិន នៅតែជាដៃគូពាណិជ្ជកម្មកំពូល របស់អ៊ឺរ៉ុបដដែល
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែដើរតួ និងស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល ជាដៃគូពាណិជ្ជកម្ម របស់សហភាពអ៊ឺរ៉ុបដដែល នៅក្នុងខែតុលាកន្លង ទៅនេះ។ ពាណិជ្ជកម្មរបស់អ៊ឺរ៉ុប ទៅលើទំនិញប្រើប្រាស់ ជាមួយនឹងប្រទេសចិន នៅក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២០នេះ មានចំនួន រហូតទៅដល់៤៧៧,៧ពាន់ប៊ីលានអ៊ឺរ៉ូ ឬប្រមាណជា៥៨២,៨ពាន់ប៊ីលានដុល្លារ ដែលមានអត្រាកើនឡើង ប្រមាណជា២,២ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ២០១៩។ ដោយឡែកដៃគូពាណិជ្ជកម្ម...