ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសអាមេរិក អនុម័តលក់អាវុធ រាប់ពាន់លានដុល្លារឲ្យគុយវ៉ែត
បរទេស៖ ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តយល់ ព្រមលក់អាវុធឲ្យទៅប្រទេសគុយវ៉ែត មានទំហំជាទឹកប្រាក់សរុប ៤,២ពាន់លានដុល្លារ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។ យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិ បានឲ្យដឹងថា នៅក្នុងចំណោម កិច្ចព្រមព្រៀងទិញអាវុធ រាប់ពាន់លានដុល្លារនេះ រដ្ឋាភិបាលរបស់ប្រទេសគុយវ៉ែត បានស្នើសុំទិញឧទ្ធម្ភាគចក្រ AH-64E Apache...