សុខភាព និង ផ្លូវភេទ
ការសិក្សា៖ អ្នកប្រើកម្មវិធីណាត់ជួប ដើម្បីស្វែងរកដៃគូរួមភេទ ទំនងជានឹងឆ្លងជំងឺកាមរោគ
ស៊ុយអែត៖ ការសិក្សាមួយបានរកឃើញថា អ្នកដែលប្រើប្រាស់កម្មវិធីណាត់ជួប “Dating Apps” ដើម្បីស្វែងរកដៃគូរួមភេទកំដរអារម្មណ៍ ប្រឈមមុននឹងឆ្លងជំងឺកាមរោគ ហើយមិនប្រើការការពារ ជាងអ្នកដែលជួបគ្នាតាមវិធីផ្សេងនោះឡើយ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការកើនឡើងនូវប្រជាប្រិយភាព នៃកម្មវិធីណាត់ជួបមានន័យថា ការស្វែងរកដៃគូរួមភេទថ្មីមានភាព ងាយស្រួលដូចការបកនៅលើអេក្រង់ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វាកើតឡើងដោយមានគ្រោះថ្នាក់បំផុត។ ក្រុមការងារមកពីទីភ្នាក់ងារ សុខភាពសាធារណៈនៃ ប្រទេសស៊ុយអែត បានស្ទង់មតិលើបុរសនិងស្ត្រីជាង ១៤,៥០០...