ព័ត៌មានអន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្មថ្មី លើអ៊ីរ៉ង់
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មថ្មីៗលើ វិស័យហិរញ្ញវត្ថុរបស់ប្រទេសអ៊ីរ៉ង់ ផ្តោតគោលដៅលើធនាគារចំនួន១៨ ក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយ ថែមទៀតនូវប្រាក់ចំណូលអ៊ីរ៉ង់ ស្របពេលទីក្រុងវ៉ាស៊ីនតោន បង្កើនសម្ពាធលើទីក្រុងតេអេរ៉ង់ នៅប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតអាមេរិក។ ទណ្ឌកម្មថ្មីនេះ បង្អកទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិក របស់អ្នកណាមួយដែល មានឈ្មោះក្នុងបញ្ជីខ្មៅ និងជាទូទៅហាមមិនឲ្យជនជាតិអាមេរិក រកស៊ីជាមួយពួកគេ ទន្ទឹមនឹងការបន្តដាក់ទណ្ឌកម្មបន្ទាប់បន្សំ ចំពោះអ្នកដែលធ្វើជំនួញជាមួយពួកគេ ហើយនេះមានន័យថា ធនាគារបរទេសមានហានិភ័យខាតបង់...