ព្រឹត្តិការណ៍
រុស្ស៊ី ចូលកាន់កាប់ទីតាំង មូលដ្ឋានទ័ពចាស់ អាមេរិក បានបោះបង់ចោល ក្នុងទីក្រុងរ៉ាកា ប្រទេសស៊ីរី
មូស្គូ: ទីភ្នាក់ងារសារព័ត៌មានTASS នៃប្រទេសរុស្ស៊ី បានធ្វើការរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងកម្លាំងនៃប្រទេសរុស្ស៊ី បានចូលទៅ កាន់កាប់មូលដ្ឋានមួយ នៅជិតទីក្រុងរ៉ាកា របស់ប្រទេសស៊ីរី ដែលកន្លងមក ធ្លាប់ត្រូវបាន គ្រប់គ្រងដោយកងកម្លាំង សហរដ្ឋអាមេរិក។ កងកម្លាំងរុស្ស៊ី បានចូលទៅក្នុងទីក្រុង Raqqa ដែលជាអតីតរាជធានី នៃរដ្ឋអ៊ីស្លាម កាលពីដើមខែនេះ នៅពេលដែលទីក្រុងមូស្គូ បានចាប់ផ្តើមប្រញាប់ប្រញាល់...