កីឡា
អត្តពលិកកីឡារាំកម្ពុជា ឈ្នះមេដាយជាច្រើនគ្រឿង នៃការប្រកួត ADSF Asain Youth Single Dance Championship 2019 នៅហុងកុង
ភ្នំពេញ៖ កីឡាករ-កីឡាការិនីនៃសហព័ន្ធ កីឡារាំកម្ពុជាដណ្តើមបានមេដាយមាស ៨គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង នៃព្រឹត្តិការណ៍ការប្រកួត ADSF Asain Youth Single Dance Championship 2019 នៅទីក្រុងហុងកុង ប្រទេសចិនដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០១៩សហព័ន្ធ នបញ្ជូនគ្រូបង្វឹក ចៅក្រម កីឡាករ-កីឡាការិនី ចំនួន១២នាក់ទៅចូលរួម។ ចំពោះកីឡាករ ច័ន្ទ វិទ័រ និងកីឡាករ ព្រាប ដានីអែលឡា បានទទួល មេដាយមាស៣ គ្រឿង លើវិញ្ញាសារ រាំគូ ADSF Asain Hong Kong Open 5 Dances ( C, S, R, P, J )...