កីឡា
van de Beekនឹងសម្រេចចិត្ត ពីអនាគតរបស់ខ្លួន នៅប៉ុន្មានសប្តាហ៍ខាងមុខ
មកដល់ពេលនេះក្លឹបបិសាចក្រហម Man Unitedនិងក្លឹបReal Madrid នៅតែបន្តប្រជែងគ្នាក្នុងការចចារទិញយកកីឡាករ Donny van de Beekហើយកីឡាកររបស់ក្លឹបAjaxរូបនេះ នឹងធ្វើការសម្រេចចិត្តអំពីអនាគតរបស់ខ្លួន ក្នុងពេលដ៏ឆាប់នេះបំផុត។ កាសែតអង់គ្លេសThe Mirrorនៃចក្រភពអង់គ្លេសនៅថ្ងៃអង្គារនេះ បានសរសេរថាកីឡាករvan de Beekនឹងធ្វើការសម្រេចចិត្ត ក្នុងការផ្ទេរចេញពីហូឡង់ ក្នុងរយៈពេលយ៉ាងហោចណាស់ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ជាពិសេសដោយសារតែមិត្តរួមក្លឹបរបស់គេម្នាក់ គឺកីឡាករHakim Ziyechនោះក៏បានសម្រេចចិត្តរួចរាល់ហើយ ក្នុងការផ្ទេរទៅលេងឲ្យChelseaនៅរដូវក្តៅខាងមុខ...