សេដ្ឋកិច្ច
សកម្មភាពរោងចក្ររបស់ជប៉ុន ធ្លាក់ចុះក្នុងល្បឿនលឿនបំផុត ចាប់តាំងពីឆ្នាំ ២០១២
តូក្យូ៖ សកម្មភាពរោងចក្រនៅប្រទេសជប៉ុន បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល៧ឆ្នាំ ក្នុងខែកុម្ភៈ ដោយសារការរីករាលដាល នៃជំងឺកូរ៉ូណានៅប្រទេសចិនបានបង្កើនហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៣ នៅលើពិភពលោកមួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ការធ្លាក់ចុះផលិតកម្មផ្តល់នូវភ័ស្តុតាងច្បាស់បំផុត បានរងផលប៉ះពាល់នៃការរីករាលដាល ដល់កំណើននិងអាជីវកម្មសកលលោក ហើយទំនងជាបង្កើនសម្ពាធ ទៅលើអ្នកធ្វើគោលនយោបាយរបស់ជប៉ុន ឲ្យបង្កើនសកម្មភាព ។ សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញផលិតកម្មជប៉ុន ((PMI)) បានធ្លាក់ចុះដល់ ៤៧,៦...