Event
ស្រាបៀរកម្ពុជា ណែនាំកីឡាករឆ្នើម របស់ពិភពលោក Kevin De Bruyne ពីក្រុមបាល់ទាត់ Manchester City
Kevin De Bruyne ជាកីឡាករមួយរូប ក្នុងចំណោមបីរូបដែលជាទូតសុឆន្ទៈ របស់ស្រាបៀរកម្ពុជា។ វត្តមានក្នុងការប្រកួត ប៉ះជាមួយក្រុមបាល់ទាត់ Arsenal កាលពីយប់មិញ Kevin De Bruyne បានធ្វើឱ្យអ្នកគំាទ្រក្រុម Manchester City រំភើបខ្លាំងមែនទែនដោយសារ គ្រាប់បាល់ចំនួន២គ្រាប់ បានស៊ុតបញ្ចូល ទៅដោយកីឡាករ Kevin De Bruyne។ ដូច្នេះស្រាបៀរកម្ពុជា សូមលើកយកប្រវត្តិត្រួសៗ របស់កីឡាករសញ្ជាតិ បែលហ្សិករូបនេះ ដូចតទៅ៖ • មាន អាយុ២៨ឆ្នាំ និងកំពុងលេង ជាខ្សែបម្រើប្រយុទ្ធ ឱ្យក្រុម Manchester City នៃលីកកំពូលអង់គ្លេស Premier League និងក៏ជាកីឡាករ ជម្រើសជាតិ បែលហ្សិក។ • ត្រូវ បានប្រព័ន្ធផ្សព្វផ្សាយ គ្រូបង្វឹក និងកីឡាកររួមអាជីព ចាត់ទុកថា ជាកីឡាករល្អបំផុតម្នាក់ នៅលើពិភពលោក។ • ចាប់ផ្តើមអាជីពដំបូង នៅក្លឹប Genk របស់ បែលហ្សិក ហើយ បាន ឈ្នះពានរង្វាន់ នៅលីកបែលហ្សិក រដូវកាល ២០១០-២០១១។ • ឆ្នាំ ២០១៥ ផ្ទេរចូលក្លឹបបាល់ទាត់ Manchester City ក្នុងតម្លៃកំណត់ត្រា ៥៤លានផោន ប្រហែល ជាង ៧២ លានដុល្លារ ។ • ក្នុងរយៈពេល ៤រដូវកាល ជាមួយ Man City, Kevin De Bruyne បង្ហាញខ្លួនបានជាង ១៧០ ប្រកួត និងជួយឲ្យក្រុម ឈ្នះពានPremier League ២ដង League...