ប្លែកៗ
វត្ថុបុរាណសម័យយុគសំរិទ្ធ រកឃើញនៅលើច្រាំងទន្លេ Thamesប្រើសម្រាប់ថ្វាយដល់ព្រះ មុនពេលយកទៅកប់កាល ៣,០០០ ឆ្នាំមុន
អង់គ្លេស៖ក្រុមអ្នកជំនាញនិយាយថា អាវុធយុគសម័យសំរិទ្ធរាប់រយត្រូវបានគេរកឃើញនៅលើទីតាំងអាគារមួយដែលស្ថិតនៅក្បែរមាត់ច្រាំងទន្លេ Thames នៃចក្រភអង់គ្លេស ប្រហែលជាប្រជាជនសម័យនោះគេប្រើសម្រាប់ធ្វើការថ្វាយដល់ព្រះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កំណប់ទ្រព្យនៃវត្ថុបុរាណចំនួន ៤៥៣ ដែលមានអាយុកាលជិត ៣.០០០ ឆ្នាំត្រូវបានគេរកឃើញនៅទីក្រុង Havering ភាគខាងកើតទីក្រុងឡុងកាលពីខែកញ្ញា។ អ័ក្ស ដាវ លំពែង ចិញ្ចៀន និងគ្រឿងធ្វើពីស្ពាន់បង្កើតបានជាការប្រមូលផ្ដុំបុរាណដែលមានចាប់ពីចន្លោះ ៨០០ គ.ស និង៩០០ គ.ស។...