កីឡា
សហព័ន្ធប្រដាល់ជប៉ុន អនុម័តច្បាប់សុវត្ថិភាពកាន់តែតឹងរ៉ឹង បន្ទាប់ពីអ្នកប្រដាល់ជនជាតិជប៉ុន ២ នាក់បានស្លាប់
តូក្យូ៖ មន្ត្រីប្រដាល់របស់សហព័ន្ធប្រដាល់ជប៉ុនបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងណែនាំការធ្វើតេស្តទឹកនោម ច្បាប់តឹងរ៉ឹងលើការសម្រកទម្ងន់ ដើម្បីការពារការខះជាតិទឹក និងពង្រឹងការការពារផ្នែកវេជ្ជសាស្រ្តនៅពេលប្រកួត បន្ទាប់ពីការស្លាប់របស់អ្នកប្រដាល់ ២ នាក់កាលពីថ្មីៗនេះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ វិធានការថ្មីនេះត្រូវបានអនុម័តក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់នៃសហព័ន្ធប្រដាល់ជប៉ុន (JPBA) គណៈកម្មការប្រដាល់ជប៉ុន (JBC) និងម្ចាស់ក្លឹបប្រដាល់កាលពីថ្ងៃអង្គារ។ សកម្មភាពធ្វើឡើង បន្ទាប់ពីកីឡាករទម្ងន់ស្រាល Shigetoshi Kotari...