ព័ត៌មានអន្តរជាតិ
រុស្ស៊ី ដកហូតការទទួលស្គាល់បុគ្គលិកស្ថានទូតអង់គ្លេស ៦ នាក់សម្រាប់សកម្មភាពវិទ្ធង្សនា
មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានដកហូតការទទួលស្គាល់បុគ្គលិកចំនួន ៦នាក់នៃស្ថានទូតអង់គ្លេសប្រចាំប្រទេសរុស្ស៊ី ដោយលើកឡើងពីការចូលរួមរបស់ពួកគេនៅក្នុងសកម្មភាពស៊ើបការណ៍សម្ងាត់ និងវិទ្ធង្សនា។ FSB បានឲ្យដឹងថា ខ្លួនបានទទួលឯកសារដែលបញ្ជាក់ថា ទីក្រុងឡុងដ៍ កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស្ថានភាពយោធាអន្តរជាតិ និងស្ថានការណ៍នយោបាយកើនឡើង នេះបើយោងតាមរបាយការណ៍របស់ RIA Novosti ។ FSB បានដាក់ឈ្មោះនាយកដ្ឋាន សម្រាប់អឺរ៉ុបខាងកើត...