ព័ត៌មានអន្តរជាតិ
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានដាក់ញត្តិប្រឆាំង នឹង Facebook នៅតុលាការឥណ្ឌា
ឥណ្ឌា៖សមាជិកនៃសហគមន៍បាននិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ២ នាក់រស់នៅក្នុងប្រទេសឥណ្ឌាបានប្តឹងទៅកាន់តុលាការជាន់ខ្ពស់ក្រុងដេលីដើម្បីស្វែងរកអន្តរាគមន៍របស់ខ្លួនក្នុងការទប់ស្កាត់ខ្លឹមសារស្អប់ប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ាលើ Facebook ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ ឥណ្ឌាបានហៅពួកគេថា ” ភេរវករ” “ជីហាដ” និង “ជនអន្តោប្រវេសន៍ខុសច្បាប់” ក្នុងចំណោមពាក្យប្រមាថមើលងាយផ្សេងទៀត ហើយបានស្វែងរកការបណ្តេញពួកគេចេញពីប្រទេស។ ញត្តិនេះបានក្លាយជាសាធារណៈកាលពីសប្តាហ៍មុន ហើយវាអំពាវនាវឲ្យនិយតកររបស់ប្រទេសឥណ្ឌាត្រួតពិនិត្យ Facebook និងដកចេញ “ពាក្យសម្ដីស្អប់ខ្ពើម និងខ្លឹមសារបង្កគ្រោះថ្នាក់មានដើមកំណើតក្នុងប្រទេសឥណ្ឌាពីវេទិការបស់ខ្លួន ហើយត្រូវបានតម្រង់ឆ្ពោះទៅសហគមន៍រ៉ូហ៊ីងយ៉ា”។ ទាំងឯកសារផ្ទៃក្នុងពី...