កីឡា
ក្រុមវិសាខា នាំយកគ្រូបង្វឹកបរទេស ២ រូប និងកីឡាករ១រូបត្រៀមខ្លួន ប្រកួតប្រជែងលីគកំពូលកម្ពុជារដូវកាលថ្មី និងពានរង្វាន់សម្តេច តេជោ ហ៊ុន សែន ឆ្នាំ២០២៤/២៥
ភ្នំពេញ៖ នាពេលថ្មីៗនេះក្រុមបាល់ទាត់ដែលមានប្រជាប្រិយភាពខ្លាំង វិសាខា បាននាំយកគ្រូបង្វឹក និងគ្រូបង្វឹកផ្នែកកម្លាំងរបស់ក្រុមដើម្បីត្រៀមខ្លួមចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មី ឆ្នាំ២០២៤/២៥ និងព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ)នឹងចាប់ផ្តើមនាពេលខាងមុខនេះ។ យោងតាមប្រភពពីផេករបស់ក្លិបបាល់ទាត់វិសាខាបាននិយាយថា លោក Anthony John McMullen ដែលជនជាតិឡាវីយ៉ា ក្នុងនាមគ្រូបង្វឹកអ្នកចាំទី ហើយវត្តមានរបស់លោកគ្រូនឹងក្លាយជាផ្នែកមួយដ៏សំខាន់ដើម្បីជួយក្លិបឆ្ពោះទៅភាពជោគជ័យ នារដូវកាលថ្មីឆ្នាំ២០២៤/២៥ ខាងមុខ។...