ផ្សេងៗ
IOC អនុញ្ញាតឲ្យជនជាតិរុស្ស៊ី ១៤ នាក់ និងបេឡារុស្ស ២ នាក់ចូលរួមអូឡាំពិកប៉ារីស ជាឋានៈអព្យាក្រឹតក្នុង ការសម្រេចចិត្តលើកទី១
LAUSANNE៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” បានអនុម័តឲ្យអត្តពលិក ១៤ នាក់មកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ១១ នាក់ជាក្រុមកីឡាករ-កីឡាការិនីអព្យាក្រិត្យដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសក្នុងបញ្ជីដំបូងពីកីឡាមួយចំនួន បានចេញផ្សាយកាលពីថ្ងៃសៅរ៍។ កីឡាចំនួន ៥ ប្រភេទទោះបីមិនមែនជាកីឡាវាយកូនបាល់ ហែលទឹក ឬយូដូ ត្រូវបានវាយតម្លៃដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិដោយវិនិច្ឆ័យថា តើអត្តពលិកបានសម្តែងការគាំទ្រចំពោះការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ឬមានទំនាក់ទំនងជាមួយក្លឹបកីឡាទាក់ទងនឹងសេវាកម្មយោធា ឬសន្តិសុខរដ្ឋ។ ការជិះកង់ កាយសម្ព័ន្ធ តេក្វាន់ដូ...