ព័ត៌មានអន្តរជាតិ
អាមេរិក ផ្តល់អាទិភាព ដល់តម្រូវការរបស់អ៊ុយក្រែន សម្រាប់កាំជ្រួចទំនើប ដោយប្តូរទិសដៅ លក់អាវុធពីប្រទេសផ្សេង
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងប្តូរទិសការលក់សព្វាវុធរយៈពេលខ្លី ដែលគ្រោងសម្រាប់ប្រទេសផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បី “ផ្តល់អាទិភាព” ឡើងវិញនូវតម្រូវការរបស់ទីក្រុងគៀវ សម្រាប់ប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ នេះបើតាមមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានប្រាប់សារព័ត៌មានថា ដើម្បីដោះស្រាយតម្រូវការ បន្ទាន់របស់អ៊ុយក្រែន សម្រាប់ប្រព័ន្ធការពារ មីស៊ីលដូចជា Patriot និង NASAM សហរដ្ឋអាមេរិកនឹង...