ព័ត៌មានអន្តរជាតិ
ការស្រាវជ្រាវរបស់អូស្ត្រាលី បង្ហាញផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ លើទឹកភ្លៀង
ស៊ីដនី៖ ការសិក្សាមួយរបស់សាកលវិទ្យាល័យជាតិអូស្ត្រាលីបានចេញផ្សាយបានអះអាងថា កម្ដៅកំណត់ត្រាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វដ្តទឹកពិភពលោកកាលឆ្នាំ ២០២៣ រួមចំណែកដល់ព្យុះធ្ងន់ធ្ងរ ទឹកជំនន់ និងគ្រោះរាំងស្ងួត ហើយការកើនឡើងនៃសីតុណ្ហភាពសមុទ្រ និងខ្យល់បណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីលបានធ្វើឲ្យមានខ្យល់មូសុង ព្យុះស៊ីក្លូន និងប្រព័ន្ធព្យុះផ្សេងទៀត យោងតាមការចេញផ្សាយពីគេហទំព័រ VOA។ យោងតាមការសិក្សានេះ បានឲ្យដឹងថា អាកាសធាតុរបស់ពិភពលោក កាន់តែមានភាពរញ៉េរញ៉ៃ រវាងព្រឹត្តិការណ៍ធ្ងន់ធ្ងរ។ វាបណ្តាលឲ្យមានខ្យល់ព្យុះ និងព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរបានធ្វើឲ្យទឹកហូរច្រើនជាងមុន ហើយគ្រោះរាំងស្ងួតកាន់តែរីកចម្រើនលឿនជាងមុន។ ការដុតឥន្ធនៈហ្វូស៊ីលត្រូវបានអ្នកនិពន្ធរបាយការណ៍កំណត់ថា...