ព័ត៌មានអន្តរជាតិ
លោកពូទីន៖ រុស្ស៊ីមិនចាប់អារម្មណ៍ ក្នុងសង្គ្រាម ជាមួយណាតូ នោះទេ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនមានចំណាប់អារម្មណ៍ក្នុងការធ្វើសង្រ្គាមជាមួយប្រទេសណាតូ នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍ជាមួយ ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ លោក ពូទីន បានច្រានចោលការអះអាងដែលថា រុស្ស៊ីអាចវាយប្រហារអង្គការណាតូថា “មិនសមហេតុផល និងជារូបភាពនៃការនិយាយ”។ លោកបានលើកឡើងថា ទីក្រុងមូស្គូ និងបណ្ដាប្រទេសណាតូ “មិនមានការទាមទារទឹកដីប្រឆាំងនឹងគ្នាទៅវិញទៅមកនោះទេ”...