ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន សម្តែង ការខឹងសម្បារចំពោះការសម្រេចចិត្តរបស់ IOC អនុញ្ញាតឲ្យអត្តពលិករុស្ស៊ី ប្រកួតក្រោមទង់អព្យាក្រឹត
អ៊ុយក្រែន៖ លោក Matvey Bedny រដ្ឋមន្ត្រីស្តីទីក្រសួងយុវជន និងកីឡា បានប្រកាសកាលពីចុងសប្តាហ៍ឲ្យដឹងថា ប្រទេសអ៊ុយក្រែន គ្រោងនឹងវាយតម្លៃថា តើការចូលរួមក្នុងកីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤ គឺជាផលប្រយោជន៍របស់ប្រទេសនេះឬអត់ ហើយអាចមានសក្តានុពលធ្វើពហិការមិនចូលរួមការប្រកួតនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចកាលពីថ្ងៃសុក្រ ដើម្បីអនុញ្ញាតឲ្យអត្តពលិករុស្ស៊ី និងបេឡារុស្ស ចូលរួមប្រកួតក្នុងហ្គេមក្រោមទង់អព្យាក្រឹត...