ព័ត៌មានអន្តរជាតិ
យន្ដហោះចម្បាំង F-16 របស់អាមេរិក ធ្លាក់ចូលសមុទ្រ សំណាងល្អភីឡុត នៅមានជីវិត
តូក្យូ៖ យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងសមុទ្រលឿង ពីប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ ជាប្រចាំ ហើយអាកាសយានិកត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរដែនសមុទ្រកូរ៉េខាងត្បូង បន្ទាប់ពីបានចុចកៅអីសង្គ្រោះចេញពីយន្តហោះ នេះបើយោងតាមកងទ័ពអាកាសសហរដ្ឋអាមេរិក។ កងទ័ពអាកាសអាមេរិកបានឲ្យដឹងថា យន្តហោះដែលត្រូវបានចាត់តាំងឱ្យទៅកងយន្តហោះចម្បាំងទី៨ បានចាកចេញពីមូលដ្ឋានទ័ពអាកាស Kunsan ស្ថិតនៅក្នុងទីក្រុងហ្គុនសាន ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ហើយបានជួបប្រទះ “ភាពអាសន្នក្នុងជើងហោះហើរ” នៅម៉ោងប្រហែលជិត ៩ព្រឹក...