ផ្សេងៗ
សង្ឃឹមហើយ! នេះជាការដ្ឋានគម្រោងពង្វាងទឹកចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ បំពាក់បច្ចេកវិទ្យាកម្រិតខ្ពស់
ក្រសួងធនធានទឹក និងឧតុនិយម ត្រៀមបើកប្រតិបត្តិការឆាប់ៗខាងមុខនេះ នូវការដ្ឋានគម្រោងពង្វាង និងរំដោះទឹក ចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀងឱ្យបានលឿនរហ័ស។ ក្នុងពេលដឹកនាំមន្រ្តីចុះត្រួតពិនិត្យការដ្ឋានគម្រោងទាំងនេះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងនេះគឺដើម្បីធ្វើការដោះទឹក និងបង្វែរទឹកឱ្យបានឆាប់បំផុតចេញពីរាជធានីភ្នំពេញទៅតាមគ្រប់ច្រកទាំងអស់ចូលទៅក្នុងអាងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប...