ផ្សេងៗ
ធ្លាក់ខ្លួនឈឺលើកនេះ នាង គន្ធា ពោលនឹកបងប្រុស គ្រាទុក្ខលំបាកមើលថែនាងបានយ៉ាងល្អ
តារាចម្រៀង នាង គន្ធា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងខ្លះស្រងិះស្រងោចតាម ក្រោយពីតារាស្រីរូបនេះបង្ហាញដៃជាប់សេរ៉ូម ហើយពោលពាក្យនឹកអាល័យចំពោះបងប្រុស ជាពិសេសរំលឹកថាពេលនាងឈឺម្ដងៗមានបងប្រុសជាអ្នកនៅចាំមើលថែជានិច្ច ប៉ុន្ដែពេលនេះបែរជាអត់ទៅវិញ។ នាង គន្ធា បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីបង្ហាញអារម្មណ៍ក្រៀមក្រំនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះថា៖ “ពីមុនមានបុរសម្នាក់នេះ(ប្អូនប្រុស) អង្គុយមើលខ្ញុំឈឺ…អីឡូវមនុស្សស្រីម្នាក់នេះមើលថែខ្ញុំគ្រប់ការឈឺជាទាំងកាយចិត្ត មិនដែលធ្វើឲ្យខ្ញុំពិបាក”។ ទោះជាយ៉ាងណា គេមិនដឹងថាតារាចម្រៀងស្រីសម្រស់បានរូបនេះ មានជំងឺអ្វីបានឈានដល់ការដាក់សេរ៉ូមបែបនេះទេ។...