កីឡា

ដំណឹងល្អ សម្រាប់អ្នកគាំទ្រ Man United ពេលនេះកីឡាករ Fernandes ហោះទៅដល់ ទីក្រុងឡុងហើយ

កាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា ទីបំផុតកីឡាករ Bruno Fernandes របស់ក្លឹប Sporting Lisbon នឹងទទួលយកការតេស្តសុខភាព នៅឯទីលានហ្វឹកហាត់ របស់ក្លឹបបិសាចក្រហម Man United ហើយមុនពេលចុះកុងត្រា ជាផ្លូវការដែលមានរយៈ៤ឆ្នាំកន្លះនៅ Old Trafford។

ប្រភពដដែលបានអះអាងថា កីឡាកររូបនេះបានធ្វើដំណើរ តាមជើងហោះហើរឯកជនទៅដល់ ទីក្រុងឡុងហើយ នៅថ្ងៃនេះហើយតាមផែនការ នឹងត្រូវត្រួតពិនិត្យសុខភាព នៅឯទីលានហ្វឹកហាត់ AON ជាមួយនឹងកុងត្រាតម្លៃខ្លួនដំបូង ៤៦,៦លានផោននិងបន្តបន្ទាប់ ៨,៥លានផោននិង ១២,៧លានផោនតាម លក្ខណ្ឌដែលត្រូវបាន ព្រមព្រៀងគ្នា។

ប្រសិនបើអ្វីៗ នឹងប្រព្រឹត្តទៅ តាមផែនការ មែននោះកីឡាករ ប៉ទុយហ្គាល់វ័យ២៥ឆ្នាំរូបនេះនឹងអាចបង្ហាញខ្លួន ដំបូងឲ្យក្លឹបក្នុងការប្រកួត ដ៏សំខាន់មួយក្នុងលីកប៉ះ ជាមួយនឹង Wolves ក្នុងទឺកដី Old Trafford យប់ថ្ងៃសៅរ៍ នេះជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top